បេះដូងអ្នកប្រាជ្ញ

                               អំពើប្រព្រឹត្តល្អដោយចិត្ត៣ (មនោសុចរិត)

ហេតុអ្វីខ្ញុំក្រ

​​                    តួនាទីគ្រូបាអាចារ្យ

​អំពី​ប្រវត្តិ​ព្រះពុទ្ធសាសនា

                             ​អំពី​ប្រវត្តិ​ព្រះពុទ្ធសាសនា
  ​ក្នុងចំណោម​អ្នក​ដែល​ទ្រទ្រង់​ការពារ​លទ្ធិ​ព្រះពុទ្ធសាសនា គប្បី​យើង​រាប់​ព្រះនាម​របស់​ព្រះមហាក្សត្រ​នៃ​នគរ​មគធៈ ដែលមាន​ទីក្រុង​ឈ្មោះ​រាជ​គ្រិ​ហ៍​។ ទីក្រុង​នេះ​ជា​មជ្ឈមណ្ឌល​ពុទ្ធ​និយម​ទីមួយ​សម្រាប់​ការផ្សព្វផ្សាយ​។ ដោយ​ការ​មានការ​គាំពារ​ពី​សំណាក់​ព្រះរាជា​ទាំងឡាយ​នៃ​ទីក្រុង​នេះ ព្រះពុទ្ធសាសនា​ក៏មាន​ការលូតលាស់​យ៉ាងខ្លាំង​ក្លា​បំផុត ពោលគឺ​បាន​យកជ័យ​ជម្នះ​លើ​សាសនា​ផ្សេងៗ​ទៀត​។​
​    ​ក្នុងពេលដែល​ព្រះពុទ្ធ​អង្គ​នៅមាន​ព្រះជន្ម​នៅឡើយ សហគមន៍​សង្ឃ​រក្សាបាន​នូវ​សាមគ្គី​សាម​គ្គា​យ៉ាងរឹងមាំ ប៉ុន្តែ​ពេលដែល​ទ្រង់​បាន​សុគត ឬ​ចូល​ព្រះ​និព្វាន​ផុត​ទៅ សហគមន៍​សង្ឃ​ទាំងនោះ​ត្រូវបាន​បែកបាក់ ហើយ​ចៅអធិកា​ខេត្ត​ប្រកា​សរៀងៗ​ខ្លួន​នូវ​ស្វយ័តភាព ហើយ​មិន​ចុះសម្រុង​នឹង​គ្នា​ឡើយ​។ ព្រះ​ភិក្ខុសង្ឃ​ខ្លះ​បាន​និមន្ត​ទៅ​ទេសនា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​។ ខ្លះទៀត​គង់ប្រថាប់​នៅក្នុង​វត្ត​អារាម ចិញ្ចឹមជីវិត​ដោយ​ខ្លួនឯង​ផ្ទាល់ ថែមទាំង​ទទួល​ឲ្យ​ព្រះ​ភិក្ខុសង្ឃ​គោចរ​ណ៍​ទាំងឡាយ ឲ្យ​ស្នាក់អាស្រ័យ​នៅ​រដូវវស្សា​ទៀតផង​។ នេះ​ដែលជា​បច្ច័យ​ដែល​នាំ​ឲ្យ​មានការ​លូតលាស់​នៃ​លទ្ធិ​សាសនា​។​
ប្រវត្តិ និង អត្ថន័យ​ទង់ជ័យ​ព្រះពុទ្ធសាសនា​
​    ​គួរកត់សម្គាល់​ផងដែរ​ថា រូបភាព​របស់​ព្រះពុទ្ធ​អង្គ បន្តិច​ម្តង​បានប្រែក្លាយ​ខុសពី​សភាព​ដើម ដោយហេតុថា ជីវប្រវត្តិ​ពិតៗ​របស់​ព្រះ​បរមគ្រូ​ត្រូវបាន​ជំនួស​ដោយ​អច្ឆរិយ​ភាព ហើយ​ទន្ទឹមនឹងនេះ រឿងព្រេង​និទាន​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ឆាកជីវិត​របស់​ព្រះ​ពុទ្ធអង្គ​ឥឡូវនេះ ត្រូវ​ក្លាយទៅជា​ប្រវត្តិសាស្ត្រ ហើយ​ដំណើរការ​នេះ​ចេះតែ​វិវត្តន៍​ទៅមុខ​ជានិច្ច​។​
ចម្លាក់​គុ​ប្តៈ ឥណ្ឌា នា​ដើម​សម័យ​ប្រវត្តិសាស្ត្រ តំណាង​ការ​សាង​ព្រះ​ភ្នួ​ស ការ​ទេសនា និង ការចូល​ព្រះ​និព្វាន​របស់​ព្រះសម្មាសម្ពុទ្ធ​
ចម្លាក់​គុ​ប្តៈ ឥណ្ឌា នា​ដើម​សម័យ​ប្រវត្តិសាស្ត្រ តំណាង​ការ​សាង​ព្រះ​ភ្នួ​ស ការ​ទេសនា និង ការចូល​ព្រះ​និព្វាន​របស់​ព្រះសម្មាសម្ពុទ្ធ​
  ​ចំពោះ​អ្នកស្រែ​ចំការ​តូចតាច ក្រីក្រ រាល់​សកម្មភាព​របស់​ព្រះ​ពុទ្ធអង្គ​ប្រកបដោយ​អច្ឆរិយៈ​ភាព ហើយ​នៅ​ទីបំផុត​សម្រាប់​ពួកគេ ទ្រង់​បាន​ក្លាយជា​ស្តេច​ចក្រ​វា​ឡ​ដ៏​ពិតៗ​មួយ​ព្រះអង្គ មានន័យថា ព្រះសម្មាសម្ពុទ្ធ​ជា​ព្រះ​អធិរាជ​ឬ​ស្តេច​នៃ​ពួក​ស្តេច​។ ព្រះពុទ្ធ​អង្គ គឺជា​មនុស្ស​លើសពី​មនុស្ស​ទាំងពួង ព្រះអង្គ គឺជា​ព្រះអាទិទេព​កំពូល​។​
ទស្សនៈអប់រំសីលធម៌របស់ ព្រះពុទ្ធសាសនា
​    ​ចំពោះ​បញ្ហា​នេះ យើង​មាន​ភស្តុ​ង​តាង​ជាច្រើន ដែល​បង្ហាញ​បញ្ជាក់​យ៉ាងច្បាស់​លាស់​នូវ​គោល​គំនិត ឬ​ទស្សនទាន​របស់​ប្រជានុរាស្ត្រ នា​សម័យបុរាណ ទាក់ទិន​នឹង​ប្រវត្តិ ឬ​សាវតារ​របស់​ព្រះពុទ្ធ​អង្គ​។ នៅ​ស​.​វ​ទី​៣ មុន​គ​.​ស សន្តតិវង្ស មោ​រ្យៈ ដែល​ស្ថិតនៅ​នគរ​មគធៈ ដែល​បាន​លាតសន្ធឹង​ការត្រួតត្រា​រហូតដល់​ជ្រលង​ផ្នែក​ខាងក្រោម​នៃ​ទន្លេ គង្គា ហើយ​គ្រប់គ្រង​ដោយ​ព្រះរាជា​មួយ​ព្រះអង្គ​កាន់​លទ្ធិ​ព្រះពុទ្ធសាសនា គឺ​ព្រះបាទ​អសោក​។ ព្រះរាជា​នេះ​យក​កល​ទ្ធិ​ព្រះពុទ្ធសាសនា​ធ្វើជា​សាសនា​របស់​រដ្ឋ ហើយ​ទ្រង់​បាន​បញ្ជារ​បង្គាប់​ឲ្យ​មានការ​សាងសង់​នូវ​ចក្រ​ធម៌​ថ្ម​ធំ​មួយ ជា​និមិត្តរូប​នៃ​ធម៌​របស់​ព្រះ​ព្រះសម្មាសម្ពុទ្ធ​។​
​    ​ដូចនេះ ធម៌​ចក្រ​ថ្ម​ខាងលើនេះ តំ​ឲ្យ​ឧ​ត្ត​ម​គតិ​ដ៏​ខ្ពង់ខ្ពស់​របស់​ពុទ្ធសាសនិក​ជន​ដែល​ប្រាថ្នា​ឲ្យ​មានការ​អភិវឌ្ឍន៍​ផ្សព្វផ្សាយ​ព្រះ​ឱវាទ ឬធ​ម៍​របស់​ព្រះពុទ្ធ​អង្គ​នៅ​គ្រប់ទិសទី​ទាំងអស់​ក្នុង​សកលលោក​យើង​នេះ​។ ថ្វីត្បិតតែ​កងចក្រ​ធម៌​នេះ​ដ៏​ធំ​មហិមា​ធ្វើ​អំពី​ថ្ម ដែល​គេ​មិនអាច​បង្វិល​ដោយ​កម្លាំង​មនុស្ស​បាន​ក៏ដោយ តែ​អ្វីដែល​សំខាន់​ក្នុង​មនោសញ្ចេតនា​របស់​អ្នកបួស ឬ​ឧបាសក ឧបាសិកា គឺ​ការ​បង្វិល​ជា​និមិត្តរូប​តែប៉ុណ្ណោះ​។ គឺ​ក្នុង​បរិបទ​ជំនឿ​សាសនា​នេះហើយ ដែល​ព្រះបាទ​អសោកមហារាជ ទ្រង់​បាន​បង្រួបបង្រួម​ជាតិ​ឥណ្ឌា​ជា​ធ្លុង​មួយ ដោយឡែក​ក្នុង​ភូមិភាគ​នៃ​ប្រទេស​ឥណ្ឌា​ខាងលើ​ក្នុង​រជ្ជកាល​របស់​ព្រះអង្គ​។ ហើយ​ការបង្រួបបង្រួម​ជាតិ​នេះ ក៏​ជា​ព្រឹត្តិការណ៍​ដែល​ពុំ​ធ្លាប់មាន​ពីមុន​ឡើយ​។​
​    ​ព្រះមហាក្សត្រ​ដ៏​ធំ​នេះ គឺជា​និមិត្តរូប​នៃ​ភាពរុងរឿង​នៃ​វប្បធម៌​បែប​ពុទ្ធ​និយម​ដំបូងបង្អស់​នៅក្នុង​ប្រវត្តិសាស្ត្រ​ឥណ្ឌា​។ ព្រះអង្គ​ត្រូវ​អ្នក​ប្រវត្តិវិទូ​ចាត់ទុកថា ជា​ព្រះរាជា​មួយ​ព្រះអង្គ​មិន​គ្រាន់តែ​ជា​ស្តេច​សឹក តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​តំណាង​នូវ​ក្រិ​ត្យ​ក្រម​ច្បាប់ ព្រមទាំង​សីលធម៌​ដ៏​វិសេសវិសាល​បំផុត​ផងដែរ​។ រវាង​ឆ្នាំ ២៥៤ មុន​គ​.​ស ទ្រង់​បាន​កាន់​លទ្ធិ​សាសនា ហើយ​បាន​ក្លាយជា​គតិបណ្ឌិត​ថ្នាក់​ដែលមាន​ចំណេះ​ចេះដឹង​ខាង​អាណាចក្រ និង​ខាង​ធម្ម​ចក្រ​សំខាន់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ឥណ្ឌា​។​
​    ​ការផ្លាស់ប្តូរ​សាសនា​នេះ ពោលគឺ​ពី​ព្រហ្មញ្ញសាសនា ទៅជា​ព្រះពុទ្ធសាសនា បានធ្វើ​ឲ្យ​ស្តេច​អង្គ​នេះ​ឈប់​ធ្វើសឹក​សង្គ្រាម​ទៀត ហើយ​គ្រប់គ្រង​ព្រះរាជ​នគរ​របស់​ទ្រង់​ដោយ​សុខសន្តិភាព ដោយ​សីលធម៌ និង​មនុស្សធម៌​។ គេ​ឃើញ​ទ្រង់​ប្រទាន​នូវ​អំណោយ​ជាច្រើន​ទៅ​អ្នកក្រីក្រ យាង​ទៅ​សួរ​សុខ​ទុក​អ្នកមាន​ជម្ងឺ និង​ព្រះ​ភិក្ខុសង្ឃ​តាម​បូជនីយដ្ឋាន​នានា​។ ម្យ៉ាងវិញទៀត តាមរយៈ​បទ​បញ្ញា​ត្តិ​ដែល​ព្រះអង្គ​បាន​ចារ​លើ​ថ្ម យើង​ក៏​អាច​ដឹង​អំពី​ព្រហ្ម​វិហារធម៌​ដ៏​ជ្រាលជ្រៅ​របស់​ព្រះអង្គ ដែល​យក​ធម៌​ព្រះពុទ្ធ​ធ្វើជា​ត្រីវិស័យ​សម្រាប់​គ្រប់គ្រង ដឹកនាំ​ប្រទេស​ដែរ​។
តួនាទីមិត្តល្អ៥យ៉ាង
​    ​ឧទាហរណ៍​ដ៏​ជាក់ស្តែង គឺ​ក្រោយពី​ព្រះ​បរមគ្រូ​ចូល​ព្រះ​បរិនិព្វាន​មក ពុទ្ធសាសនិក​ត្រូវបាន​បែក​ចែកជា​ពីរ​ក្រុម​៖ ១- ភិក្ខុសង្ឃ​និមន្ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ឬ​រស់នៅក្នុង​ព្រៃភ្នំ​, ២- ក្រុម​ភិក្ខុសង្ឃ គង់នៅ​មួយកន្លែង​។ ទាំងនេះ​ជាហេតុ​ដែល​នាំ​ឲ្យ​មាន ការបង្កើតឡើង​ភាពខុសគ្នា​នៃ​មុខងារ​ជាទី​របស់​ពុទ្ធសាសនិក​ក្នុងសង្គម​ជាតិ​ឥណ្ឌា​។​
​    ​បរិបទ​នេះ គេ​ក៏​ឃើញ​មានការ​បង្កើត​ឡើងជា​ក្រិ​ត្យ​ក្រម​នូវ​ច្បាប់​បំបួស​ថ្មី ៖ នរណា​មួយ​ដែល​ចង់​ចូល​បួស​ជា​ភិក្ខុសង្ឃ​ត្រូវ​ចូល​ហាត់​ហ្វឹកហ្វឺន​រៀន​ធម៌​អា​រិ៍​ជាមុនសិន ហើយ​បន្ទាប់មក​ទើប​ទទួល​កា​បំបួស អ្វីមួយ​ដែលជា​ពិធីការ​ចាំបាច់ ដើម្បី​ចូលរួម​ក្នុង​សហគមន៍​សង្ឃ​ខាង​ពុទ្ធសាសនា​។ គឺ​ស្ថានភាព​នេះហើយ ដែលជា​មូលហេតុ​នៃ​ការ​លេចធ្លោ​ឡើង​នូវ​មនុស្ស​ពីរ​ជំពូក គឺ​សង្ឃ និង​គ្រហស្ថ ហើយ​បន្ទាប់មកទៀត គេ​ឃើញ​មាន​មនុស្ស​ទៅដល់​៤​ក្រុម ឬ​ឋានៈ​គឺ ព្រះចៅអធិការ​វត្ត​, នេន​, ព្រះ​ភិក្ខុសង្ឃ​ទេសនា​ធម៌ និង​ព្រះ​ភិក្ខុសង្ឃ​ដែល​និមន្ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ឬ​ភិក្ខុសង្ឃ​ធ្វើ​គោចរ​ណ៍​។​
​    ​ម្យ៉ាងវិញទៀត នា​សម័យ​នោះ គួរ​កត់សម្គាល់ថា ព្រះ​ភិក្ខុសង្ឃ​ដែល​ធ្វើ​គោចរ​ណ៍ ក៏​ចាប់ផ្តើម​មាន​ចំនួន​តិច​ទៅៗ​ជា​លំដាប់ ហើយ​ក្លាយខ្លួនជា​ភិក្ខុសង្ឃ​ដែល​គង់ប្រថាប់​នៅក្នុង​ព្រះវិហារ ឬ​វត្ត​អា​រ៉ា​ម​។ ដូច្នេះ ដើម្បី​ផ្តល់នូវ​ជម្រក​ថ្មី​សម្រាប់​ព្រះ​ភិក្ខុសង្ឃ​ទាំងនោះ គេ​ត្រូវ​សាងសង់​ព្រះវិហារ​ថ្មី​ដែលមាន​លក្ខណៈ​អចិ​ន្ត្រៃ​មិន​ផ្លាស់ប្តូរ​កន្លែង​ដែលមាន​វិន័យ​តឹងតែង ហើយ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ប្រាកដប្រជា​។​
​    ​ទាំងនេះ​ស​ឲ្យ​ឃើញថា ពី​ស្ថានភាព​មួយ​ដែល​គ្មាន​ឋាន ឬ​ស្មើភាព ហើយ​គ្មាន​សណ្តាប់ធ្នាប់ និង​សហគមន៍​សង្ឃ​បាន​ក្លាយទៅជា​ក្របខណ្ឌ​មួយ​មាន​ឋានានុក្រម​ត្រឹមត្រូវ មានច្បាប់​ទម្លាប់​តឹងតែង​សម្រាប់​អ្នកបួស​។ ក្នុង​ប្រវត្តិសាស្ត្រ គេ​ឃើញ​សភា​សង្ឃ​មានអំណាច​ខ្លាំងក្លា​ណាស់​ក្នុងសង្គម ហើយ​បន្ទាប់មក​ពួក​គ្រហស្ថ​ក៏មាន​សិទ្ធិ​មិនតិច​ដែរ​។ រូបភាព​នៃ​វត្ត​អា​រ៉ា​ម​ពីមុន ដែល​ភិក្ខុសង្ឃ​សម្តែងធម៌ និង​ព្រះចៅអធិការ​វត្ត អ្នកផ្តល់​អំណោយទាន និង​អ្នក​ស្មូម​ស្ថិតក្នុង​ស្ថានភាព​ប្រហាក់ប្រហែលគ្នា ឥឡូវនេះ​ស្ថានភាព​នេះ​ត្រូវបាន​ផ្លាស់ប្តូរ​ទម្រង់​យ៉ាងខ្លាំង​។​
​    ​ការស្ថាបនា និង​ការបង្កើន​ចំនួន​នៃ​មូលនិធិ​សាសនា ដែលមាន​លក្ខណៈ​ជា​អចិន្ត្រៃយ៍​ស គឺជា​កត្តា​ពង្រីកពង្រឹង​អំណាច​របស់​វត្ត​អា​រ៉ា​ម​ដោយមាន​ការរីកចំរើន​នៃ​ច្បាប់​វិន័យ​សង្ឃ​។ អ្វីៗ​ដែលជា​វិស័យ​ក្នុង​វត្ត​អា​រ៉ា​ម សហគមន៍​សង្ឃ​ត្រូវបាន​គិតគូ​យ៉ាង​ហ្មត់ចត់​លំអិត ហើយ​រាល់​ការខុសឆ្គង​ត្រូវ​ទទួល​នូវ​ពិន័យ​ត្រឹមត្រូវ​តាមច្បាប់​បញ្ញា​ត្តិ​។ សូម្បីតែ​គម្ពីរ​ធម៌​វិន័យ ក៏ត្រូវ​បែងចែក​ជា​ពីរ​ប្រភេទ​ដែរ គឺ​ព្រះធម៌ ឬ​លទ្ធិ​របស់​ព្រះពុទ្ធ និង​វិន័យ គឺ​ច្បាប់​សម្រាប់​ព្រះ​ភិក្ខុសង្ឃ​សាមណេរ​ផង​ទាំងឡាយ​។​
​    ​អំពី​ប្រភព​នៃ​បុណ្យ​ដែល​ទាក់ទិន​ទៅនឹង​លទ្ធិ​ព្រះពុទ្ធសាសនា សូមជម្រាបថា បុណ្យ​ទាំងនោះ​គឺជា​ប្រពៃណី​ទំនៀមទម្លាប់​ដែល​ត្រូវបាន​ប្រសូត្រ​ឡើង​ក្រោយពី​ព្រះពុទ្ធ​អង្គ​សោយ​ទីវ​ង្គ​ត ហើយ​បន្តិច​ម្តង​ក៏បាន​ក្លាយទៅជា​ពិធី​កម្ម​។ ជា​រៀងរាល់ឆ្នាំ ហើយ​ដោយមាន​កំណត់ពេល​វេលា​ត្រឹមត្រូវ​ផង​នោះ ពុទ្ធសាសនិក​គ្រប់​មជ្ឈដ្ឋាន​គ្រប់​ទិស​គ្រប់​តំបន់​បាន​អញ្ជើញ​មក​ទីតាំង​ប្រវត្តិសាស្ត្រ​ដែល​ព្រះពុទ្ធ​អង្គ​ព្រះ​បរមគ្រូ​នៃ​យើង បាន​បំពេញ​សកម្មភាព​មួយចំនួន ឬ​បានរស់នៅ ដូចជា​កន្លែង​ដែល​ព្រះអង្គ​បាន​ប្រសូត្រ ត្រាស់ដឹង ប្រទាន​ធម៌​សាសនា​ដំបូង និង​ចូល​បរិនិព្វាន​ជាដើម ដើម្បី​ជួបជុំគ្នា រំលឹក​គុណ​ដល់​អរិយបុគ្គល​។
ប្រវត្តិ និង អត្ថន័យ​ទង់ជ័យ​ព្រះពុទ្ធសាសនា
​    ​សូមជម្រាបថា កន្លែង​ទាំងនោះ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ឆាកជីវិត​របស់​ព្រះពុទ្ធ​អង្គ ត្រូវ​ពុទ្ធសាសនិកជន​ចាត់ទុកថា ជា​កន្លែង​ពិសិដ្ឋ ព្រោះ​ធ្លាប់ជា​ទឹកដី​របស់​ព្រះ ដូច្នេះហើយ រហូតដល់​បច្ចុប្បន្នភាព ទឹកដី​ទាំងនោះ នៅតែ​អូសទាញ​ពួក​ទេសចរណ៍​នៅឡើយ ឬ​សាសនិកជន​គ្រប់​សញ្ជាតិ​។​
​    ​ដូចនេះ គឺ​នៅលើ​ទីតាំង​ពិសិដ្ឋ​ទាំងនោះ​ហើយ ដែលមាន​ការចូលរួម​ពី​សំណាក់​ភិក្ខុសង្ឃ និង​គ្រហស្ថ​ជា​លើកដំបូង ដើម្បី​រំលឹក​គុណ​ដល់​ព្រះសម្មាសម្ពុទ្ធ គឺជា​ដើមកំណើត​នៃ​ការគោរព​បូជា រួម​ដោយ​ភាតរភាព ព្រះពុទ្ធ​អង្គ​។ ចាប់​តាំ​ពី​ពេល​នោះមក យើង​ក៏បាន​ជួបប្រទះ​នូវ​ការផ្សព្វផ្សាយ​នូវ​គម្ពីរ​គំនិត​សាសនា​ថ្មីៗ​ទៅ​គ្រប់ទិសទី ជាពិសេស​នៅ​ជ្រោយ​សុវណ្ណ​ភូមិ​យើង​នេះ ដែលមាន​ហ្វូ​-​ណន ឬ​នគរ​ភ្នំ លិ​ន​យី ឬ​ចម្ប៉ា នៅ​ភូមា និង​ឥណ្ឌូនេស៊ី​។ សូម​រំ​ឮ​កថា នា​សម័យ​ដើម​ប្រវត្តិសាស្ត្រ​នេះ ប្រទេស​ថៃ លាវ​/​ឡាវ និង​វៀតណាម​ខាងត្បូង​មិនទាន់​ត្រូវបាន​ប្រសូត​ឡើង​នៅឡើយ​។​
​    ​ខាងលើនេះ ជា​លក្ខណៈវិនិច្ឆ័យ​សម្រាប់​កំណត់​ការពាក់ព័ន្ធ​ទៅនឹង​កំណើត​នូវ​ប្រពៃណី​បុណ្យទាន​ក្នុង​ព្រះពុទ្ធសាសនា​៕
តួនា​ទី​កូនល្អ៥យ៉ាង