អំពើប្រព្រឹត្តល្អដោយចិត្ត៣ (មនោសុចរិត)

២.៣ អំពើប្រព្រឹត្តល្អដោយចិត្ត៣ (មនោសុចរិត)
- មិនតាំងចិត្តគិតសម្លឹងរំពៃយកទ្រព្យអ្នកដទៃមកជាទ្រព្យរបស់របស់ខ្លួន។
គំនិតប្រកប​​ដោយសេចក្តីសន្តោស ត្រេកអរតាមមានតាមបាន គំនិតប្រកបដោយ សេចក្តីខ្មាបាប គំនិតលះបង់អំពើចង់បានឥតខ្មាស់ គំនិតស្មោះត្រង់ មិនត្រូវការទ្រព្យ​​សម្បត្តិ គេមកធ្វើជាទ្រព្យរបស់ខ្លួន។ តម្រិះត្រូវ (សម្មសង្កប្បៈ) គឺតម្រិះមិនព្យាបាទអ្នកដទៃ មិនបៀតបៀន​អ្នក​ដទៃ មិនដក់ត្រាំ​ក្នុង​​កាម។ សេក្ដីត្រិះរិះត្រូវ​សេចក្ដីតាំងចិត្តយ៉ាងប្ដូរ​ផ្ដាច់ក្នុងការ​ទ្រ​ទ្រង់​នូវ​​ជីវិត​ជាមួយ​នឹង​​ការពង្រីក​ពង្រឹង​​​នូវជីវភាពដោយអាស្រ័យសេចក្ដីចេះដឹងជាមូលដ្ឋាន​នៅ​ក្នុង​ការ​គ្រប់​គ្រង​ខ្លួន​​ឲ្យបានសុខ​ជាបុគ្គលមើលឃើញបានវែងឆ្ងាយដឹងថា​មានផ្លូវបែបណា​ខ្លះ​អាច​​នឹង​​ដឹក​​នាំ​ខ្លួន​ទៅកាន់​សេចក្ដី​សុខចម្រើនបាន។
     មិនចងគំនុំគុំគួនធ្វើឲ្យអ្នកដទៃវិនាស និងការមិនបៀតបៀនអ្នកដទៃគឺតម្រិះត្រូវ​(សម្មសង្កប្បៈ)។ គំនិតប្រកបដោយមេត្តា គឺស្រឡាញ់រាប់អាន​​សព្វទូទៅ ដូចជាមាតាស្រឡាញ់បុត្រ មិន បានព្យាបាទដល់ជនមួយណាឡើយ ប្រកបដោយករុណាសេចក្តីអាណិតអាសូរចំពោះសត្វ ទូទៅដែលមានសេចក្តីទុក្ខ ចង់ឲ្យសត្វបានរួចផុតអំពីសេចក្តីទុក្ខ គំនិតមិនត្រូវការបៀតបៀន មនុស្ស សត្វណា ឲ្យមានសេចក្តីទុក្ខលំបាកឡើយ 
          សេចក្ដីយល់ឃើញត្រូវ (សម្មាទិដ្ឋិ) គឺឃើញថា ធ្វើបុណ្យបានបុណ្យ ធ្វើបាបបាន​បាប​។ ទស្សនៈ​ត្រូវ​ពិត ភាពសន្សំមានទស្សនៈខុសត្រឹមតែជាសេចក្ដីគិត​ឃើញ​ទៅលើ​ផ្លូវ​ខុស​​​​នីមួយ​​​ៗ ។ បុគ្គ​ល​គប្បីដឹងដល់សេចក្ដីផ្សេងៗនៅក្នុងចន្លោះនៃសេចក្ដីស្ថិតស្ថេរ និង​សេចក្ដី​​​មិន​ស្ថិត​ស្ថេរ​។ ត្រូវឃើញ​ភាពពិតដែលមាននៅក្នុងភាព​មិនពិតមុន​នឹងធ្វើ​នូវសេចក្ដី​សម្រេច​​​ចិត្ត ឬមុន​នឹង​ដាក់​ចិត្តជឿ​ទៅក្នុងរបស់ណា ត្រូវ​ធ្វើការ​បកស្រាយ​ជាមួយនឹង​ការ​ស្រាវ​ជា្រវ​​រក​​ហេតុ​ផល​​​ក្នុង​របស់នោះឲ្យគ្រប់គ្រាន់សិន។
       នៅក្នុងមនោសុចរិតនេះដែរ ព្រះសម្មាសម្ពុទ្ធក៏បានប្រៀនប្រដៅអោយមនុស្ស​ទាំង​​ឡាយ អោយភ្ញាក់រឮកឲ្យបានត្រឹមត្រូវ (សម្មាសតិ) គឺរឭក​ដល់​ការងារ​ដែលមិនទាន់​បាន​​ធ្វើ រឮក​ដល់ការ​ងារដែល​​កំពុង​​ធ្វើ រឮកដល់ការងារដែលបានធ្វើរួចមកហើយ រឮក​ដល់​កាយ​វេទ​នា ចិត្ត ធម្មៈ ដែល​កំពុង​ប្រព្រឹត្តទៅ។ តម្កល់ចិត្តត្រូវ (សម្មាសមាធិ) គឺតម្កល​នៅ​ក្នុង​អារម្មណ៍ល្អ តម្កល់នៅក្នុងមុខការល្អ តម្កល់​នៅ​​ក្នុង​​ទង្វើដែលកំពុងធ្វើ តម្កល់នៅ​ក្នុង​ធម្មៈ​​ដែល​កំពុងតែសិក្សាហ្វឹកហាត់ ដើម្បីស្វែងរកសុខសន្តិភាព និងកំចាត់បង់នូវសេចក្ដីទុក្ខ​ទាំងពួង។
ដូច្នេះគឺត្រូវធ្វើការព្យាយាមឲ្យបានត្រឹមត្រូវ (សម្មាវាយាមៈ) ព្យាយាមត្រូវ គឺខំធ្វើទង្វើ​ល្អ ​មានកាយសុច្ចរិត, វិចីសុចរិត និង មនោសុចរិត ដែល​មិនទាន់បានធ្វើ រួចហើយ និងខិត​ ខំ​​រក្សា​ទុកនូវទង្វើល្អ​ដែល​បាន​​ធ្វើពី​មុន​មក ហើយកុំប្រព្រឹត្តអំពើអា​ក្រក់ ខំលះបង់​នូវទង្វើ​
អាក្រក់​​ដែលបាន​ធ្វើទាំង​ប៉ុន្មាន ។
៣ ទ្រឹស្ដីអប់រំសីលធម៌តាមរយៈការយល់ដឹងពីតួនាទី