ទស្សនៈអប់រំសីលធម៌របស់ ព្រះពុទ្ធសាសនា

ទស្សនៈអប់រំសីលធម៌របស់ ព្រះពុទ្ធសាសនា
មនុស្សលោកទូទៅ ដែលកំពុងរស់នៅលើពិភពលោក មានជាតិ​សាសន៍ ពណ៌​សម្បុរ​​ប្រពៃណី វប្បធម៌ ភាសា សាសនា ជំនឿផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែពួក​គេមាន​បំណង​ដូច​​គ្នា​តែ​មួយ​គត់ គឺរស់នៅដោយមានអាហារបរិភោគ ខោអាវស្លៀកពាក់ ជម្រកស្នាក់នៅ និង​​​ឧបករណ៍ប្រើប្រាស់ រួមទាំងភាវៈទ្រទ្រង់ជីវិតសមរម្យ ដើម្បីមានកម្លាំង សេរីភាព និង​លទ្ធ​ភាព​គ្រប់គ្រាន់​ក្នុងការរស់នៅ ។ ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ជ្រាបច្បាស់ ហើយ​បាន​សម្ដែង​នូវ​ការ​ទូន្មាន ប្រៀនប្រដៅដល់មនុស្សគ្រប់ស្រទាប់វណ្ណៈឲ្យបានដឹងនូវឥទ្ធិពលនៃ កម្ម​​​​​ផល ។
 ព្រះ​សម្មាសម្ពុទ្ធជាមនុស្សដ៏អស្ចារ្យក្នុងលោកទ្រង់បានកំណត់​ដឹងនូវ​ជាតិ​កំណើត​​របស់ព្រះអង្គ​ទាំង​​អតីតជាតិ បច្ចុប្បន្នជាតិ និងអនាគតជាតិទាំងអស់ ។
 ដោយ​ពុំ​មាន​​​មនុស្សលោកណាអាច​ធ្វើបាន ដឹងបានដូចព្រះអង្គឡើយ។ 
ព្រះអង្គជាលោកវិទូ ដែល​ពោរ​ពេញទៅដោយគ្រប់កាលៈ​ទេសៈ រហូតដល់សព្វថ្ងៃនេះ ។
ទ្រឹស្ដីអប់រំសីលធម៌យុវជនដែលជាសមញ្ញធម៌ដែលព្រះអង្គបានប្រៀនប្រដៅដល់​សត្វ​លោកទូទៅ​នោះគឺៈ