​ប្រវត្តិ និង អត្ថន័យ​ទង់ជ័យ​ព្រះពុទ្ធសាសនា​

 ប្រវត្តិ និង អត្ថន័យ​ទង់ជ័យ​ព្រះពុទ្ធសាសនា​

ទង់ជ័យ​ព្រះពុទ្ធសាសនា​ត្រូវបាន​បង្កើតឡើង នៅ​ចុង​សតវត្ស​ទី ១៩ ជា​និមិត​រូប និង​តំណាង​ឲ្យ​ពុទ្ធសាសនិក ទាំង អស់​ទូទាំង​ពិភពលោក និង​ត្រូវបាន​ប្រើ​ជាស​កល ។​
យ​ទង់ជ័យ​ព្រះពុទ្ធសាសនា​
យ​ទង់ជ័យ​ព្រះពុទ្ធសាសនា​



ទង់ជ័យ​នេះ ត្រូវបាន​បង្កើត​នៅ​ឆ្នាំ ១៨៨៥ ដោយ​គណៈកម្មាធិការ​ខូ​ឡុ​ម​បូ (Colombo Committee) នៅ​ទីក្រុង Colombo ប្រទេស​សិរី​លង្កា ។ គណៈកម្មការ​នេះ​មាន ព្រះតេជព្រះគុណ ហិ​ក្ក​ទុ​វេ សិរី​សុ​មង្គល​ត្ថេ​រ (Ven. Hikkaduwe Sri Sumangala Thera) ជា​អធិបតី​, ព្រះតេជព្រះគុណ មិ​គ្គេ​ត្តុ​វ​ត្តា គុណ​ន​ន្ទ​ត្ថេ​រ (Ven. Migettuwatte Gunananda Thera) ,  លោក ដូន ខា​រូ​ល​ឡិ​ស អា​ប៉ុ​សហា​មី (Don Carolis Appuhamy)  ត្រូវ ជា​ឱ​ពុក​របស់ អនាគាមិ​កៈ ធម្មបាល (Anagarika Dharmapala) , លោក អ​ន្ទិ​រិ​ស ពី រី រ៉ា ធម្មគុណ​វ​ឌ្ឍ​នា (Andiris Perera Dharmagunawardhana) ជីតា​ខាង​ម្ដាយ​របស់ ព្រះ​អនាគាមិ​កៈ ធម្មបាល​, លោក ឆា​លី អា ដី សិ​ល​វ៉ា (Charles A. de Silva), លោក ប៉ែត​ទើ ឌី អាប​រី​វ (Peter De Abrew) , លោក វាល​លាម ឌី អាប​រី​វ (William De Abrew) ឱ​ពុក​របស់ លោក ប៉ែត​ទើ ឌី អាប​រី​វ​, លោក វាល​លាម ភើ​ណន់​ដូ ( H. William Fernando,)  លោក N. S. Fernando និង លោក ខា​រូ​ល​ឡិ​ស បូ​ជិថ​គុណ​វ​ទ្ទេ​នៈ (Carolis Pujitha Gunawardena)  ជា​លេខាធិការ ។​
ព្រះតេជព្រះគុណ ហិក្កទុវេ សិរីសុមង្គលត្ថេរ ប្រសូត ០៩ កុម្ភៈ ១៨៣២ សុគត ២១ កញ្ញា ១៨៩០ ជាព្រះសង្ឃសិរីលង្កា  ។
ព្រះតេជព្រះគុណ ហិក្កទុវេ សិរីសុមង្គលត្ថេរ ប្រសូត ០៩ កុម្ភៈ ១៨៣២ សុគត ២១ កញ្ញា ១៨៩០ ជាព្រះសង្ឃសិរីលង្កា ។
​ទង់ជ័យ​ព្រះពុទ្ធសាសនា​ត្រូវបាន​ផ្សព្វផ្សាយ​ជា​លើកដំបូង នៅលើ​ទំព័រ កាសែត សា​រ៉ា​សា​វី សា​ន្ទៈ រេ​សា ច្បាប់​ចេញ ថ្ងៃ ទី ១៧ ខែមេសា ឆ្នាំ ១៨៨៥ និង​ត្រូវបាន​បង្ហូត​ឡើង​នៅ​ចំពោះមុខ​ប្រជាជន ក្នុង​ពិធីបុណ្យ​វិសាខបូជា កាល ពីថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ ១៨៨៥ នៅ​កូ​តៈ​ហេនៈ (Kotahena) ស្រុក​ខូ​លុម​បូ (Colombo) ប្រទេស​សេរី​លង្កា ដោយ​ព្រះតេជព្រះគុណ មិ​គ្គេ​ត្តុ​វ​ត្តា គុណ​ន​ន្ទ​ត្ថេ​រ ។ នេះ​ជា​វិធី​បុណ្យ​វិសាខបូជា ជា​លើកដំបូង ដែល​ប្រទេសមួយ​នេះ ពេលនោះ​កំពុង​ឋិត​ក្រោម​អាណានិគម​បារាំង ។​
ព្រះអនាគារិក ធម្មបាល ប្រសូត ១៧ កញ្ញា ១៨៦៤ សុគត ២៩ មេសា ១៩៣៣ ជាជនជាតិសិរីលង្កា ។
ព្រះអនាគារិក ធម្មបាល ប្រសូត ១៧ កញ្ញា ១៨៦៤ សុគត ២៩ មេសា ១៩៣៣ ជាជនជាតិសិរីលង្កា ។
​ក្រោយមក លោក ហែ​ន​រី ស្ទិល អូ​លក​ត (Henry Steel Olcott) អ្នកកាសែត​អាមេរិកកាំង និង​ជា​ប្រធាន​ស្ថាបនិក Theosophical Society មានគំនិត​ថា ទ្រង់ទ្រាយ​ទង់ជ័យ​នេះ មាន​លក្ខណៈ​វែង នឹង​អាចមាន​បញ្ហា​សម្រាប់​ការ ប្រើប្រាស់​ជាទូទៅ នាពេល​អនាគត ។ លោក​ក៏បាន​សំណូមពរ ឲ្យ​គណៈកម្មការ​កែប្រែ​ខ្នាត និង​ទ្រង់ទ្រាយ តាមបែប​ទង់ជាតិ​នៃ​ប្រទេស​នីមួយៗ ។  ការ​ប្រែ​ក៏បាន​សម្រេច និង​បាន​ឯកភាពគ្នា ។ ទង់ជ័យ​ដែល​បាន​កែប្រែ​រួច នោះ ត្រូវបាន​ផ្សព្វផ្សាយ​ជា​លើក​ទី ២ នៅលើ​ទំព័រ​កាសែត សា​រ៉ា​សា​វី សា​ន្ទៈ រេ​សា ច្បាប់​ចេញផ្សាយ​ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ១៨៨៦ និង​ជា​ថ្ងៃ​ដំបូង​ដែល​បាន​បង្ហូត​ឡើង​នៅក្នុង​ពិធីបុណ្យ​វិសាខបូជា ឆ្នាំ ១៨៨៦ ។​
លោក ដូន ខារូលឡិស អាប៉ុសហាមី ប្រសូត ១៨៣៣ ស្លាប់ ១៨ កុម្ភៈ ១៩០៦ ។
លោក ដូន ខារូលឡិស អាប៉ុសហាមី ប្រសូត ១៨៣៣ ស្លាប់ ១៨ កុម្ភៈ ១៩០៦ ។
ឆ្នាំ ១៨៨៩ ទង់ជ័យ​នេះ បាន​នាំទៅ​បង្ហាញ​នៅ​ប្រទេស​ជប៉ុន ដោយ ព្រះ​អនាគា​រិ​ក ធម្មបាល និង លោក អ​ល់ កត (Olcott) អ្នក​ដែល​បានបង្ហាញ​នៅ​ចំពោះ​ព្រះ​ចៅ​ផែនដី​នៃ​ប្រទេស​ជប៉ុន និង​បន្ទាប់មកទៀត​បាន​នាំទៅ​បង្ហាញ​នៅ ប្រទេស​ភូមា ។
នៅក្នុង​សន្និសីទ​អាហារូបករណ៍​ទូទាំង​ពិភពលោក​របស់​ពុទ្ធប​រិ​ស័​ទ កាលពី​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ១៩៥០  សាស្ត្រាចារ្យ G P Malasekera បានប្រកាសថា ទង់ជ័យ​ព្រះពុទ្ធសាសនា​នេះ ត្រូវបាន​ទទួលស្គាល់ថា ជា​ទង់ជ័យ តំណាង​ឲ្យ​ពុទ្ធសាសនិក​ទូទាំង​ពិភពលោក ។ សេចក្ដីប្រកាស​នេះ ត្រូវបាន​គេ​ឯកភាព ។​
​អំពី​ពណ៌​៖​    ​
​ពណ៌​ទាំង ៦ នៃ​ទង់ជ័យ​ព្រះពុទ្ធសាសនា ត្រ​វ​បាន​គេ​ចាត់ទុកថា ជា​តំណាង​ឲ្យ​ពណ៌​ទាំង ៦ ឬ ឆព្វណ្ណរង្សី ដែល​ផ្សាយ​ចេញពី​រាងកាយ​របស់​ព្រះពុទ្ធ ពេលដែល​ព្រះអង្គ​បាន​ត្រាស់ ។​
​ឆព្វណ្ណរង្សី ឬ ពណ៌​ទាំង ៦ នោះ រួមមាន ១- ពណ៌​ខៀវ ២- ពណ៌​លឿង ៣- ពណ៌​ក្រហម ៤- ពណ៌​ស ៥- ពណ៌​ហង្សបាទ (​ស៊ី​ជម្ពូ​ខ្ចី​ដូច​ជើង​ហង្ស​) និង ៦- ពណ៌​ផ្លេក  ដោយ​គេ​យក​ពណ៌​ទាំង ៥ ខាងដើម​មួយៗ មក​ដាក់បញ្ចូល​គ្នា​ក្នុង​ផ្ទាំង ទី ៦ នេះ ទៅជា​ពណ៌​មួយ ។​
​បណ្ដា​ពណ៌​ទាំង ៦ នេះ មាន​អត្ថន័យ​ផ្សេងគ្នា​ដូចតទៅ​៖
  • ពណ៌​ខៀវ  (​នី​លៈ​)  មានន័យថា ស្រឡាញ់​សេចក្ដី​ល្អ , ករុណា​ជាស​កល​
  • ​ពណ៌​លឿង (​បិ​តៈ​) មជ្ឈិម​បដិបទា ឬ ផ្លូវកណ្ដាល​– វៀ​ចាក​អំពី​អាក្រក់​, សូន្យសុង ឬ សុញ្ញ​តៈ​
  • ​ពណ៌​ក្រហម (​លោ​ហិ​តៈ​) សេចក្ដីចម្រើន​ដោយ​ការប្រតិបត្តិ​– សេចក្ដីសម្រេច​, បញ្ញា​, គុណធម៌ , ជោគ​លាភ និង សេចក្ដីថ្លៃថ្នូ  ។​
  • ​ពណ៌​ស (​ឱ​ទាតៈ ) ភាព​បរិសុទ្ធ​នៃ​ព្រះធម៌ – ការនាំ​សត្វ​ក្នុង​ត្រៃភព​បាន​រួច​រំដោះ​ចាក​ទុក្ខ
  • ​ពណ៌​ហង្សបាទ (​ស៊ី​ជម្ពូ​ខ្ចី​ដូច​ជើង​ហង្ស​)  (​ម​ញ្ជេ​ស​តៈ ) តំណាង​ឲ្យ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ ឬ បញ្ញា​
  • ​ពណ៌​ផ្លេក  (​ប​ព្ភា​ស្សៈ​) គឺ​ប្រជុំ​រស្មី​ទាំងអស់​មក ។​
​ព្រះពុទ្ធ មាន​រស្មី ៦ ពណ៌ ផ្សាយ​ចេញពី​កាយ​យ៉ាងនេះ ដោយ​លទ្ធផល​នៃ​បារមី ដែល​ព្រះអង្គ​បាន​សាង​មកពី អតីតជាតិ ជា​តំណាង​ព្រះ​ជាតិ​របស់​ព្រះអង្គ​មួយៗ​ដែរ ៖
  • ១- រស្មី​ពណ៌​ខៀវ  ជា​តំណាង​ព្រះអង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា ព្រះបាទ​ស្រី​ភិ​រាស្ត្រ ។ កាលនោះ ព្រះ​ឥន្ទ្រាធិរាជ បាន​និម្មិត​ខ្លួន​ជា​ព្រាហ្មណ៍​ចាស់​ម្នាក់​ចូលមក​សូម​ព្រះនេត្រព្រះ​អង្គ​ទាំង​គូ ។ ព្រះអង្គ​ទ្រង់​ឆ្កៀល​ព្រះនេត្រព្រះ អង្គ​ទាំងពីរ​ឲ្យ​ទៅ​ឥន្ទព្រាហ្មណ៍​
  • ២-​រស្មី​ពណ៌​លឿង ជា​តំណាង​ព្រះអង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​វិ​នី​បណ្ឌិត ។ កាលនោះ ព្រះ​ឥន្ទ្រាធិរាជ បាន និម្មិត​ខ្លួន​ជា​យក្ស​ធ្វើជា​ជាងមាស ។ វិ​នី​បណ្ឌិត​បាន​អារ​សាច់​ខ្លួន​ឱយ​ជាងមាស ដើម្បី​ផែ​ធ្វើជា​មាស បិទ​ព្រះពុទ្ធ    រូប ។​
  • ៣-​រស្មី​ពណ៌​ក្រហម ជា​តំណាង​ព្រះអង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​បទុម​មាណព ។ គ្រានោះ មាន​ពស់​មួយ ប្រកបដោយ​ពិស​ដ៏​ពន្លឹក​ចឹក​មាតា​ព្រះអង្គ ព្រះអង្គ​ទ្រង់​យក​កាំបិទ​មក​ពុះ​ទ្រូង​លូក​បេះដូង​មក​ផ្សំ​ថ្នាំ​មើល មាតា​ឲ្យ បាន​គង់​ជីវិត ។​
  • ៤-​រស្មី​ពណ៌​ស ជា​តំណាង​ព្រះអង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ព្រះ​វេស្សន្តរ​បាន​ប្រទាន​ដំរី​មង្គល​មួយ​ឈ្មោះ បច្ច័យ​នាគេន្ទ្រ ជា​សត្វ​សម្រាប់​រាជ្យ ដ៏​មាន​អវយវៈ​ស​សុទ្ធ​ដល់​ពួក​ព្រាហ្មណ៍​កលិង្គ​រដ្ឋ ។ ពួក​អ្នក​នគរ​ស្រី​ពិ​រាស្ត្រ ក៏​នាំគ្នា​ខឹង​បំបរបង់​ព្រះអង្គ​ឱយទៅ​នៅ​នា​វង្កតបព៌ត ។​
  • ៥-​រស្មី​ពណ៌​ហង្សបាទ (​ស៊ី​ជម្ពូ​ខ្ចី​ដូច​ជើង​ហង្ស​) ជា​តំណាង​ព្រះអង្គ​កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា វិជ្ជាធរ ។ មាតា ព្រះអង្គ ត្រូវ​យក្ស​ចាប់​យកបាន​ព្រះអង្គ​ទ្រង់​អារ​សាច់​ឱ្យ​យក្ស​បរិភោគ​ជំនួស​ជិវិត​មាតា ។​
  • ៦-​រស្មី​ពណ៌​ផ្លេក ជា​តំណាង​ព្រះអង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ទន្សាយ​ឈ្មោះ សោម​បណ្ឌិត មាន​ព្រះ​តម្លា សទ្ធា ចង់​បំពេញ​ទាន​បរមត្ថ​បារមី ។ គ្រានោះ​ព្រះ​ឥន្ទ្រាធិរាជ បាន​និម្មិត​ខ្លួន​ជា ព្រាហ្មណ៍​ចាស់​ម្នាក់​អត់​អាហារ ដើរ​ចូលមក​។ ទន្សាយ​សោម​បណ្ឌិត បាន​រលាស់​ខ្លួន ៣ ដង ដើម្បីឱ្យ​សត្វល្អិត​ជ្រុះ​ចេញពី​រោម​របស់​ព្រះអង្គ រួច​ក៏ លោត​ចូលក្នុង​ភ្នក់ភ្លើង​ទៅ ដើម្បី​ចំអិន​សាច់​ព្រះអង្គ​ឱ្យដល់ ឥន្ទព្រាហ្មណ៍ បរិភោគ  ។​