អំពើប្រព្រឹត្តល្អដោយវាចា៤​ (វិចីសុចរិត)

២.២ អំពើប្រព្រឹត្តល្អដោយវាចា៤​ (វិចីសុចរិត)
- វៀរចាកនូវការមិនពោលពាក្យកុហកបោកប្រាសបំភាន់ភ្នែកអ្នកដទៃ ។
          ការមិនពោលនូវពាក្យញុះញង់ បំបែកបំបាក់អ្នកដទៃ ។​
ពាក្យសម្តីផ្សែផ្សំប្រមែប្រមុំផ្តុំឲ្យកើតជាសាមគ្គីសេចក្តីព្រមព្រៀង ការនិយាយផ្សះផ្សារជនដែលមានវិវាទឲ្យជានឹងគ្នាវិញ ការនិយាយបន្ថែមកម្លាំងនាំឲ្យពួកជនដែលរាប់អានគ្នា ហើយរិតតែមានភាពស្និទ្ធស្នាល ស្រឡាញ់គ្នាជាងមុនទៅទៀត
ការនិយាយ​តែពាក្យផ្អែមល្ហែមទន់ភ្លន់ពិរោះដែល​​​ជាទីគាប់ត្រចៀក ត្រូវចិត្ត នៃ អ្នក ដទៃ គឺការមិននិយាយទ្រគោះបោះបោកចាក់ដោតបញ្ឈឺចិត្តគេ មិនជេរប្រទេចផ្តាសា ឲ្យ​កេរ្តិ៍​​អាស្រូវដល់ត្រចៀក និងចិត្តអ្នកដទៃ។
          ការនិយាយអំពីប្រយោជន៍ និងសេចក្តីចម្រើនទាំងពីប្រការគឺផ្លូវលោកមួយ ផ្លូវធម៌មួយ មិននិយាយពោលពាក្យរោយរាយឥតប្រយោជន៍។ ការនិយាយអំពីផ្លូវលោកគឺនិយាយអំពីវិជ្ជា ការចេះដឹងនិងការងារដែលឥតទោសនាំឲ្យចម្រើនធនធានអាជីវកម្មផ្សេងៗចម្រើ​​សេចក្តី
 សុខឥតមានទោស ឥតមានសត្រូវ។
          ទាំងនេះព្រះសម្មាសម្ពុទ្ធបានចាត់ទុកថា ការនិយាយត្រូវ (សមា្មវាចា) ។ 
ការនិយាយ​ត្រូវ​នេះ​ជាកាំជណ្ដើមួយទៀត​ឈាន​ឡើង​ទៅកាន់ការប្រតិបត្តិ​ដើម្បីគ្រប់​គ្រង​រក្សា​ខ្លួនឯង​។ ការនិយាយដោយ​ប្រាស​ចាក​ស្មារតី​​ប្រុង​​ប្រយ័ត្ន ការនិន្ទាឈ្នានីស មើលងាយ ស្ដីបង្អាប់​ជេរប្រទេច​ផ្ដាសា​នាំឲ្យ​ស្លែង​ចិត្ត​អ្នក​ដទៃ។
 សម្ដីទាំងអស់នេះត្រូវលះបង់ ត្រូវតម​កុំនិយាយ​។ ត្រូវ​​និយាយ​​តែ​សម្ដី​​ដែល​ប្រកប​ដោយ​ចិត្ត​មេត្តា ករុណាយ៉ាងបរិសុទ្ធ ស្ថិន​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​​យុត្តិធម៌​គ្រប់ពេលវេលា ។