តួនាទីស្វាមី៥យ៉ាង

៣.៣ តួនាទីស្វាមី៥យ៉ាង
បុរសទាំងឡាយណា ដែលទទួលនារីណាមកធ្វើជាភរិយារបស់ខ្លួនហើយ ត្រូវ​សង្រ្គោះ​​នាង              ដោយកិច្ច ៥យ៉ាងគឺៈ

ទី១៖  ប្រដៅសព្វសារពើ ពោលពាក្យពិរោះសរសើរ ដោយលក្ខណៈប្រព្រឹត្ត​ជា​ប្រយោ​ជន៍ដល់ភរិយា ។ 
ស្រលាញ់រាប់អានថាជាភរិយា យើងជាស្វាមីរបស់ស្រ្តីណា គប្បី​សង្រ្គោះ​​ស្រ្តី​នោះដោយទំនុកបំរុង គ្រឿងប្រើប្រាស់មិនឲ្យខ្វះខាត បានដល់​សំលៀក​បំពាក់​ជា​ដើម ។
ទី២៖  មិនមើលងាយ ជេរវាយភរិយា ដូចទាសា ទាសី កម្មករឡើយ ។
 មិន​ត្រូវ​ប្រមាទ​មើលងាយដូចជាខ្ញុំកំដរ “បាវព្រាវ” ការនិយាយចំពោះភរិយា គប្បី​ប្រើ​ពាក្យ​សម្ដី​ផ្អែម​ល្ហែម​ពិរោះពិសារមិនពោលពាក្យរោយរាយឥតប្រយោជន៍ ភរិយា​មាន​​​កំ​ហុស​បន្តិច​បន្តួច​ក៏​គួរ​អត់​ឱនឲ្យ ហើយទូន្មានដោយសេចក្ដីល្អ ។
 កាលណា​បើយើង​ប្រើ​​តែ មធ្យោ​បាយ​ត្រ​ជាក់​ដាក់​ភរិយាទៅ​យើងនឹងទទួលផលល្អពីភរិយាវិញ ដោយគេនឹក​ឃើញ​ថា​ជាដំបូន្មាន​ល្អគួរឲ្យ​ប្រតិ​បត្តិ​តាម ។   
ទី៣៖  មិនប្រព្រឹត្តកន្លងភរិយា មិនត្រូវប្រព្រឹត្តគំនិតក្បត់ ព្រំដែនជាប្ដី យកកំពូល​ស្នេហា​​របស់ខ្លួនទៅបូជា ដល់ស្រ្តីដែលមិនមែនជាកម្មសិទ្ធិនៃភរិយា ត្រូវប្រកាន់ខ្ជាប់នូវនា​ទី​ថាជា​ស្វាមីរបស់គេដោយពិត ។
ទី៤៖ ប្រគល់នូវរបស់របរទាំងពួង ឲ្យមានឥស្សរភាពដល់ភរិយា ប្រគល់​អំណាចឲ្យ​ជា​ធំ ជាស្រ្តីមេផ្ទះ ជាស្រ្តីរៀបចំទុកដាក់ទ្រព្យសម្បត្តិ រក្សា​ថែ​ទាំ​​លំ​អរគេហស្ថាន ព្រោះ​ភរិយា​ទុក​ជានាយកស្ដីទីខាងក្រសួងបោសសំអាតលំនៅស្ថាន សម​​​និងស្លោកថាៈ
ទ្រព្យគង់ត្បឹតស្រី                ចេះសំចៃទុក
មានផ្ទះស្រណុក                ត្បឹតភរិយាជា
ទី៥៖ ស្វាមីគប្បីរៀបចំឲ្យមានអលង្ការដល់ភរិយាសម្រាប់ប្រើប្រាស់គ្រប់​គ្រាន់ តាម​កាលៈ​ទេសៈនិងសម័យនិយម ។ 
រីឯភរិយាយ៉ាងល្អឯក គាប់ភ្នែកខ្លួនឯង និងអ្នកផង បុរស​ស្វាមី​​ត្រូវឃុំគ្រង កុំបីរំលងការរក្សា។
តួនាទីភរិយា៥យ៉ាង