ទស្សនៈអប់រំសីលធម៌របស់ ព្រះពុទ្ធសាសនា
មនុស្សលោកទូទៅ ដែលកំពុងរស់នៅលើពិភពលោក មានជាតិសាសន៍ ពណ៌សម្បុរប្រពៃណី វប្បធម៌ ភាសា សាសនា ជំនឿផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែពួកគេមានបំណងដូចគ្នាតែមួយគត់ គឺរស់នៅដោយមានអាហារបរិភោគ ខោអាវស្លៀកពាក់ ជម្រកស្នាក់នៅ និងឧបករណ៍ប្រើប្រាស់ រួមទាំងភាវៈទ្រទ្រង់ជីវិតសមរម្យ ដើម្បីមានកម្លាំង សេរីភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការរស់នៅ ។ ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ជ្រាបច្បាស់ ហើយបានសម្ដែងនូវការទូន្មាន ប្រៀនប្រដៅដល់មនុស្សគ្រប់ស្រទាប់វណ្ណៈឲ្យបានដឹងនូវឥទ្ធិពលនៃ កម្មផល ។
ព្រះសម្មាសម្ពុទ្ធជាមនុស្សដ៏អស្ចារ្យក្នុងលោកទ្រង់បានកំណត់ដឹងនូវជាតិកំណើតរបស់ព្រះអង្គទាំងអតីតជាតិ បច្ចុប្បន្នជាតិ និងអនាគតជាតិទាំងអស់ ។
ដោយពុំមានមនុស្សលោកណាអាចធ្វើបាន ដឹងបានដូចព្រះអង្គឡើយ។
ព្រះអង្គជាលោកវិទូ ដែលពោរពេញទៅដោយគ្រប់កាលៈទេសៈ រហូតដល់សព្វថ្ងៃនេះ ។
ទ្រឹស្ដីអប់រំសីលធម៌យុវជនដែលជាសមញ្ញធម៌ដែលព្រះអង្គបានប្រៀនប្រដៅដល់សត្វលោកទូទៅនោះគឺៈ